ការវិនិយោគទៅវិញទៅមករវាងចិននិងអាស៊ានមានទំហំលើសពី ៤៥០ ពាន់លានដុល្លារអាមេរិក

CRI, September 17, 2025
Size:

អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទកាសែតនៃការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី៨ ខែកញ្ញាឱ្យដឹងថា ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ានបានឡើងដល់ ៥៩៧ពាន់លានដុល្លារអាមេរិក កើនឡើង ៨.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ស្មើនឹង ១៦, % នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបក្នុងរយៈពេលដូចគ្នារបស់ចិន។ គិតត្រឹមខែកក្កដា ឆ្នាំ ២០២៥  ការវិនិយោគទៅវិញទៅមករវាងចិននិងអាស៊ានមានទំហំលើសពី ៤៥០ ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុនចិនបានបញ្ចប់គម្រោងនៅអាស៊ានសរុបចំនួន ៤៨០ ពាន់លានដុល្លារអាមេរិក ។

លោក Yan Dong អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានក្នុងរយៈពេល ១៦ ឆ្នាំជាប់ៗគ្នា ហើយអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា។