គម្រោងវិនិយោគចំនួន១១៥៤បានចុះហត្ថលេខាក្នុងពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៥ ទំហំវិនិយោគសរុបប្រមាណ៦៤៤ពាន់លានយាន់ប្រាក់ចិន

CRI, September 16, 2025
Size:

ថ្ងៃទី១១ ខែកញ្ញា ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៥បានបញ្ចប់នៅក្រុងXia’men ដោយមានការចុះហត្ថលេខាលើគម្រោងវិនិយោគគ្រប់វិស័យចំនួន១១៥៤គម្រោង ក្នុងទំហំសរុបប្រមាណ៦៤៤ពាន់លានយាន់ប្រាក់ចិន។

ពិព័រណ៍លើកនេះធ្វើក្រោមប្រធានបទ “ចាប់ដៃគ្នាជាមួយប្រទេសចិន វិនិយោគចំពោះអនាគត” និងបានចេញផ្សាយរបាយការណ៍ដ៏មានកិត្យានុភាពចំនួន២១ព្រមទាំងមានរៀបចំសកម្មភាពជំរុញការវិនិយោគលើសពី១០០លើក ដែលបានបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវភាពរស់រវើកនិងកាលានុវត្តភាពនៃ ការ“វិនិយោគក្នុងប្រទេសចិន”។គណៈប្រតិភូដែលមកពីប្រទេសនិងតំបន់ជាង១២០បានចូលរួមពិព័រណ៍លើកនេះ៕