ថ្ងៃទី៩ ខែកញ្ញា មុនពេលចូលរួមកិច្ចប្រជុំមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅប្រទេសម៉ាឡេស៊ី លោកDengXijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបានផ្លាស់ប្តូរមតិយោបល់ជាមួយតំណាងមកពីថៃ និងកម្ពុជាព្រមទាំងម៉ាឡេស៊ីដែលជាប្រធានផ្លាស់វេនអាស៊ានស្តីពីការប៉ះទង្គិចនៅព្រំដែនកម្ពុជានិងថៃ។
តំណាងភាគីចិនបានលើកឡើងថា ក្នុងនាមជាប្រទេសជិតដ៏ជិតស្និទ្ធនិងមានមេត្រីភាពក៏ដូចជាសហគមន៍រួមវាសនា ជានិច្ចកាល ភាគីចិនតែងតែប្រកាន់ខ្ជាប់គោលជំហរយុត្តិធម៌ ហើយប្រើវិធីសាស្ត្រដែលភាគីជម្លះទាំងពីរសុទ្ធតែអាចទទួលបាន ដើម្បីឈានដល់ការចរចាដោយសន្តិវិធី។ចិនរីករាយបន្តដើរតួនាទីមានលក្ខណៈស្ថាបនាដើម្បីសម្រេចបានការឈប់បាញ់ និងជំរុញការស្តារទំនាក់ទំនងរវាងកម្ពុជានិងថៃឡើងវិញ។
ភាគីទាំង៣កម្ពុជា ថៃនិងម៉ាឡេស៊ីបានកោតសរសើររាល់កិច្ចកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការសម្រុះសម្រួលការប៉ះទង្គិចនៅព្រំដែនកម្ពុជានិងថៃ ហើយសង្ឃឹមថា
ភាគីចិននឹងបន្តដើរតួនាទីមានលក្ខណៈស្ថាបនា៕