អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីការកាន់មុខតំណែងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេប៉ាល់

CRI, September 15, 2025
Size:

ថ្ងៃទី១៤ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីការកាន់មុខតំណែងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេប៉ាល់។

មានអ្នកសារព័ត៌មានសួរថា លោកស្រីSushila Karkiអតីតាប្រធានចៅក្រមរបស់ប្រទេសនេប៉ាល់បានកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្ន។តើភាគីចិនមានការវាយតម្លៃយ៉ាងម៉េចចំពោះករណីនេះ?

អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ភាគីចិនសម្តែងការអបអរសាទរចំពោះលោកស្រីSushila Karkiដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្ននេប៉ាល់។

ប្រទេសចិននិងនេប៉ាល់មានទំនាក់ទំនងមិត្តភាពជាប្រពៃណីជាយូរលង់ណាស់មកហើយ។ប្រទេសចិនតែងតែគោរពមាគ៌ាអភិវឌ្ឍន៍ដែលត្រូវបានជ្រើសរើសដោយប្រជាជននេប៉ាល់ខ្លួននិង ហើយរីករាយខិតខំប្រឹងប្រែងជាមួយនេប៉ាល់ ដើម្បីផ្សព្វផ្សាយគោការណ៍៥ប្រការស្តីពីការរួមរស់នៅដោយសន្តិសហវិជ្ជមាន ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមនិងជំរុញឱ្យទំនាក់ទំនងរវាងចិននិងនេប៉ាល់វិវឌ្ឍទៅមុខដោយឥតឈប់ឈរ៕