លោកស្រី Sushila Karki ឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្ននេប៉ាល់ ស្ថានការណ៍រដ្ឋធានីនេប៉ាល់មានភាពស្ងប់ស្ងាត់ពីមួយថ្ងៃទៅមួយថ្ងៃ

CRI, September 15, 2025
Size:

នាយប់ថ្ងៃទី ១២ ខែកញ្ញា លោកស្រី Sushila Karki អតីតប្រធានកចៅក្រមនៃតុលាការកំពូលនេប៉ាល់បានស្បថចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្ន នេប៉ាល់។

លោកស្រី Sushila Karki ឆ្នាំនេះអាយុ ៧៣ ឆ្នាំ ធ្លាប់កាន់មុខតំណែងជាប្រធានចៅក្រមតុលាការកំពូលនេប៉ាល់ លោកស្រីក៏ជាប្រធានចៅក្រមតុលាការកំពូលស្រីរូបទីមួយក្នុងប្រវត្តិសាស្រ្តនេប៉ាល់ផងដែរ។

លើសពីនេះ ក្រោយពីនេប៉ាល់ចាត់បញ្ជូនកងទ័ពទៅរក្សាសណ្តាប់ធ្នាប់ រដ្ឋធានី

កដ្ឋមណ្ឌូលមិនបានផ្ទុះកាដង្ហែក្បួនធ្វើបាតុកម្មទេ ស្ថានការណ៍ស្តារភាពស្ងប់ស្ងាត់ឡើងវិញ ហើយហាងលក់ទំនិញមួយចំនួនតាមតំបន់ពាណិជ្ជកម្មក៏បានបើកទ្វារធ្វើអាជីវកម្មឡើងវិញដែរ៕