មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ បានបើកធ្វើនៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីរសៀលថ្ងៃទី៩ ខែកញ្ញា។ ពេលថ្លែងសុន្ទរកថាក្នុងពិធីបើក លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យពង្រឹងសាមគ្គីភាព និងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីជំរុញឱ្យមនុស្សជាតិដើរឆ្ពោះទៅកាន់ពិភពលោកដ៏ល្អបវរមួយ ដែលប្រកបដោយយុត្តិធម៌ សន្តិភាព និងសមភាព ។
មហាសន្និបាតអង្គការសហប្រជាជាតិអាណត្តិថ្មីនឹងបានប្រារព្ធឡើងក្រោមប្រធានបទ "ចាប់ដៃគ្នាវិវឌ្ឍរីកចម្រើន ៖ ជំរុញសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្សរយៈពេល៨០ឆ្នាំ បន្តវេននិងត្រួសត្រាយអនាគតកាន់តែល្អបវរ "។
លោកស្រី Annalena Baerbock ដែលទើបធ្វើសច្ចាប្រណិធានឡើងកាន់តំណែងជាប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ បានថ្លែងថា ការអនុវត្ត “កិច្ចសន្យានាពេលអនាគត” និងការជំរុញ "គំនិតផ្តួចផ្តើមស្តីពីកំណែទម្រង់អង្គការសហប្រជាជាតិក្នុងឱកាសខួបលើកទី ៨០ " នឹងមានអំណោយផលដល់ការស្តារនិងអភិវឌ្ឍអង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវសន្តិភាពនិងសន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាពនិងសិទ្ធិមនុស្ស។