ពេលថ្មីៗកន្លងទៅនេះ ឥស្សរជនរបស់ប្រទេសជាច្រើនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា ចិនបានរួមចំណែកនិងធ្វើពលិកម្មដ៏ធំធេងសម្រាប់ជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។ ពួកគេថ្លែងថា គួរតែធ្វើឱ្យប្រជាជនកាន់តែច្រើនលើពិភពលោកស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ។
លោក Rana Mitter ប្រវត្តិវិទូរបស់អង់គ្លេសបានថ្លែងថា ចិនបានដើរតួនាទីដ៏សំខាន់ណាស់ក្នុងសង្គ្រាមលោកលើកទីពីរ ។ ក្នុងរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ប្រទេសប៉ែកខាងលិច តែងតែយល់ឃើញថា កម្លាំងធំទាំងបីគឺសហរដ្ឋអាមេរិក អង់គ្លេសនិងសូវៀតជាគន្លឹះសម្រាប់យកឈ្នះលើអាល្លឺម៉ង់និងជប៉ុននៅទីបំផុត ។ ប៉ុន្តែតាមការពិត បើនិយាយចំពោះយុទ្ធសាស្ត្រទាំងមូល ចិនក៏បានដើរតួនាទីជាស្នូលផងដែរ ។
លោក William Castillo Bollé អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងពាណិជ្ជកម្មអន្តរជាតិរបស់វ៉េណេស៊ុយអេឡាបានថ្លែងថា ដូចជាការលើកឡើងរបស់ប្រជាជនចិនដូច្នោះដែរ វាគឺជាការតស៊ូប្រយុទ្ធដ៏លំបាកមួយលើក ទីបំផុត ទទួលបានជ័យជម្នះជាលក្ខណៈប្រវត្តិសាស្ត្រដ៏អស្ចារ្យ ។ គួរតែធ្វើឱ្យប្រជាជនរបស់ប្រទេសនានាលើពិភពលោកយល់ដឹងពីការធ្វើពលិកម្មនិងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រជាជនចិនក្នុងរឿងនេះ ព្រមទាំងអត្ថន័យជាប្រវត្តិសាស្ត្រនៃរឿងនេះចំពោះមនុស្សជាតិទាំងមូល ៕