វេទិកាជាន់ខ្ពស់នៃធនាគារគំនិតរបស់ប្រព័ន្ធសារព័ត៌មាននៃប្រទេសសកលខាងត្បូងឆ្នាំ២០២៥បើកធ្វើនៅក្រុងគុនមីង

CRI, September 10, 2025
Size:

        ថ្ងៃទី ៦ ខែកញ្ញា វេទិកាជាន់ខ្ពស់នៃធនាគារគំនិតរបស់ប្រព័ន្ធសារព័ត៌មាននៃប្រទេសសកលខាងត្បូងឆ្នាំ២០២៥បានបើកធ្វើនៅក្រុងគុនមីង ក្រោមប្រធានបទ “ប្រមូលផ្តុំកម្លាំងរបស់សកលខាងត្បូង ឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្មសកល” តំណាងប្រហែល៥០០រូបដែលមកពីប្រព័ន្ធសារព័ត៌មាន ធនាគារគំនិត ស្ថាប័នរដ្ឋាភិបាលចំនួនជាង២៦០នៃប្រទេសនិងតំបន់ចំនួន១១០ ព្រមទាំងតំណាងនៃអង្គការអន្តរជាតិនិងតំបន់បានចូលរួមវេទិកាលើកនេះ ។

        លោក Hu Heping  អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលទទួលបន្ទុកការងារជាប្រចាំបានថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកា ដោយបានលើកឡើងថា ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបតិ្តការសៀងហៃក្រុងធៀនជីនដែលទើបបានបញ្ចប់ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល  នេះជាផលិតផលសាធារណអន្តរជាតិដ៏សំខាន់មួយទៀត បន្ទាប់ពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយាធម៌សកល ដែលបានផ្តល់ការណែនាំដ៏សំខាន់សម្រាប់ឱ្យប្រទេសសកលខាងត្បូងរួមគ្នាជំរុញកំណែទម្រង់នៃប្រព័ន្ធអភិបាលកិច្ចសកល ។ រំពឹងទុកវេទិកាលើកនេះនឹងជំរុញឱ្យធនាគារគំនិតនៃប្រព័ន្ធសារព័ត៌មានបង្កើនការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរ ជួយប្រទេសសកលខាត្បូងប្រមូលផ្តុំកម្លាំងធ្វើកិច្ចសហប្រតិបតិ្តការក្នុងបម្រែបម្រួលនិម្មាបនកម្មសកល ក៏ដូចជារួមគ្នាបង្កើតអនាគតដ៏ល្អបវរ ។

        សូមបញ្ជាក់ថា វេទិកាជាន់ខ្ពស់នៃធនាគារគំនិតរបស់ប្រព័ន្ធសារព័ត៌មានប្រទេសសកលខាងត្បូងឆ្នាំ២០២៥ បើកធ្វើនៅក្រុងគុនមីង ខេត្តយូនណាន ពីថ្ងៃទី ៥ដល់ថ្ងៃទី៩ ខែកញ្ញា ។ ក្នុងអំឡុងវេទិកា នឹងចេញផ្សាយឯកសារលទ្ធផលដូចជា «គំនិតឯកភាពរួមនៅ យូនណាន នៃវេទិកាជាន់ខ្ពស់នៃធនាគារគំនិតរបស់ប្រព័ន្ធសារព័ត៌មាននៃប្រទេសសកលខាងត្បូង» និង« ឆ្លើយតបនឹងសេចក្តីអំពាវនាវក្នុងយុគសម័យ  ដោះស្រាយបញ្ហារបស់សកល-- ការរួមចំណែករបស់ផលិតផលគំនិតសាធារណសកលរបស់ប្រទេសចិន »ជាដើម ៕