អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃ

CRI, September 9, 2025
Size:

        មានអ្នកសារព័ត៌មានលើកសំណួរថា៖ នៅថ្ងៃទី ៥ ខែកញ្ញា លោក Anutin Charnvirakul ប្រធានគណបក្ស Bhumjai Thai ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីអាណត្តិទី៣២ នៃប្រទេសថៃ ។ តើប្រទេសចិនមានការអធិប្បាយយ៉ាងដូច ម្តេចចំពោះ រឿង នេះ? ហើយចិនមានក្តីរំពឹងទុកយ៉ាងណាទៅលើទំនាក់ទំនងរវាងចិននិងថៃ ?

        អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ប្រទេសចិនសូមជូនពរលោក Anutin Charnvirakul ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ ។ ចិននិងថៃជាអ្នកជិតខាងដ៏មេត្រីភាពនិងជិតស្និទ្ធ គំនិតស្តីពី"ចិននិងថៃជាគ្រួសារតែមួយ"ឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ។ ឆ្នាំនេះជាខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងថៃ ចិនរីករាយរួមសហការជាមួយថៃ ផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ ជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងថៃទទួលបានការរីកចម្រើនកាន់តែធំ ក៏ដូចជារួមចំណែកយ៉ាងសកម្មដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាពក្នុងតំបន់ផងដែរ ៕