ឥស្សរជនអន្តរជាតិ៖សុន្ទរកថារបស់លោក Xi Jinping ប្រធានរដ្ឋចិនរំលេចនូវសារសំខាន់នៃការពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ

CRI, September 9, 2025
Size:

កាលពីថ្ងៃទី៣ខែកញ្ញា ពិធីរំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសបានប្រារព្ធធ្វើយ៉ាងឱឡារិកនៅទីលាន Tian’anmen ក្រុងប៉េកាំង  លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ  ឥស្សរជនអន្តរជាតិថ្លែងថា សុន្ទរកថារបស់លោក Xi Jinping ប្រធានរដ្ឋចិនបានរំលេចនូវសារសំខាន់នៃការពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ 

លោក Ashraf Siddiqui ចាងហ្វាងនិងជានិពន្ធនាយកនៃកាសែត Asian Telegraph បានថ្លែងថា សុន្ទរកថាគន្លឹះរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានរំលេចនូវសារសំខាន់នៃការពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមនៃមនុស្សជាតិ ព្រមទាំងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិនិងការជំរុញសន្តិភាពនិងសន្តិសុខពិភពលោក  លោកគូសបញ្ជាក់ថា ប្រសិនបើប្រទេសនានាលើពិភពលោកអាចឆ្លើយតបយ៉ាងសកម្ម ហើយចូលរួមគំនិតផ្តួចផ្តើមដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន នោះ នឹងសម្រេចបាននូវសន្តិភាព សន្តិសុខនិងស្ថិរភាព ហើយក៏នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ដូច្នេះ ការពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការគឺមានសារសំខាន់ណាស់  លោកយល់ឃើញថា យើងត្រូវយកចិត្តទុកដាក់ចំពោះរឿងនេះ ហើយគិតពិចារណាយ៉ាងស៊ីជម្រៅអំពីសុន្ទរកថារបស់លោក Xi Jinping ប្រធានរដ្ឋចិន 

លោក Ivan Melnikov អនុប្រធានទីមួយនៃសភាជាតិរុស្ស៊ីនិងជាប្រធានសមាគមមិត្តភាពរុស្ស៊ី-ចិនបានថ្លែងថា ថ្នាក់ដឹកនាំចិនបានលើកឡើងក្នុងសុន្ទរកថាថា សព្វថ្ងៃនេះ មនុស្សជាតិបានប្រឈមមុខនឹងជម្រើសរវាងសន្តិភាពឬសង្គ្រាម កិច្ចសន្ទនាឬបដិបក្ខគ្នា ការឈ្នះ-ឈ្នះឬការប្រកួតប្រជែងបែបផលបូកសូន្យ  លោកយល់ឃើញថា ថ្នាក់ដឹកនាំដែលចូលរួមពិធីព្យុហយាត្រាគឺគាំទ្រការដើរតាមផ្លូវសហប្រតិបត្តិការ គាំទ្រកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋានសមភាពនិងយុត្តិធម៌ កិច្ចសហប្រតិបត្តិការបែបនេះគឺសមស្របនឹងស្មារតីនៃសេចក្តីថ្លែងការណ៍ដែលចេញផ្សាយក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin ដែលទើបបិទបញ្ចប់