សន្និសីទស្តីពីការលើកកម្ពស់ប្រព័ន្ធឡូជីស្ទីក និងទេសចរណ៍តាមបណ្តោយផ្លូវរថភ្លើង ចិន-ឡាវ-ថៃ ប្រារព្ធនៅប្រទេសថៃ

lmcchina.org, September 8, 2025
Size:

ពេលថ្មីៗនេះ សន្និសីទស្តីពីការលើកកម្ពស់ប្រព័ន្ធឡូជីស្ទីក និងទេសចរណ៍តាមបណ្តោយផ្លូវរថភ្លើង ចិន-ឡាវ-ថៃ បានប្រារព្ធឡើងនៅក្នុងទីក្រុងខនខេន ប្រទេសថៃ ដែលជាទីក្រុងដ៏សំខាន់មួយតាមផ្លូវរថភ្លើង ចិន-ឡាវ-ថៃ។ តំណាងជិត ៣០០ នាក់ដែលមកពីប្រទេសចិន ថៃ ឡាវ ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតបានចូលរួមក្នុងសន្និសីទនេះ។

ផ្លូវរថភ្លើង ចិន-ឡាវ ត្រូវបានបើកឱ្យដំណើរការជាផ្លូវការនៅខែធ្នូ ឆ្នាំ ២០២១ ហើយសេវាកម្មដឹកជញ្ជូនដោយផ្ទាល់បានចាប់ផ្តើមដំណើរការតាមផ្លូវរថភ្លើង ចិន-ឡាវ-ថៃ នៅខែកក្កដា ឆ្នាំ ២០២២។ បន្ទាប់ពីការធ្វើកិច្ចសហប្រតិបត្តិការអស់ពេលជាច្រើនឆ្នាំ ប្រទេសចិន ឡាវ និងថៃបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការតភ្ជាប់ផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន។ អង្គសន្និសីទយល់ឃើញថា ភាគីនានាគួរតែជំរុញការសាងសង់ផ្លូវរថភ្លើង ចិន-ថៃ ឱ្យបានឆាប់ និងពន្លឿនការការសាងសង់ផ្លូវរថភ្លើងដែលតភ្ជាប់ផ្លូវរថភ្លើង ចិន-ថៃ និងផ្លូវរថភ្លើង ឡាវ-ថៃ ដើម្បីបង្កើនចំនួនរថភ្លើងអន្តរជាតិដែលធ្វើដំណើរទៅមក និងផ្តល់ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មតាមបណ្តោយផ្លូវរថភ្លើងនេះ។ ជាមួយគ្នានោះ យើងគួរតែប្រើប្រាស់ផ្លូវរថភ្លើង ចិន-ឡាវ និង ចិន-ថៃ ដើម្បីបង្កើតគម្រោងជាគំរូថ្មីៗដូចជា "ផ្លូវដែកដឹកជញ្ជូនរហ័ស ឡានឆាង-មេគង្គ" និង "ផ្លូវរថភ្លើង ចិន-ឡាវ + ចិន-អឺរ៉ុប"ជាដើម ហើយបង្កើតបណ្តាញដឹកជញ្ជូនអន្តរជាតិថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ ការចំណាយទាប និងសេវាកម្មដ៏ល្អឥតខ្ចោះ។