លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវ

CRI, September 8, 2025
Size:

ព្រឹកថ្ងៃទី៤ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៥និងសកម្មភាពរំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសព្រមទាំងបំពេញទស្សនកិច្ចការងារនៅប្រទេសចិននៅវិមានសភាប្រជាជន 

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិបានកើតមានបម្រែបម្រួលដ៏ស្មាគស្មាញ ភាគីទាំងពីរគួរចាត់ទុកនិងក្តាប់ជាប់ទំនាក់ទំនងរវាងចិននិងឡាវដោយចក្ខុវិស័យវែងឆ្ងាយនិងគំនិតយុទ្ធសាស្ត្រ ដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងកង្វល់សំខាន់រៀងៗខ្លួន  ភាគីចិនសូមអបអរសាទរប្រទេសឡាវដែលបានក្លាយជាដៃគូសន្ទនានៃអង្គការសហប្រតិបត្តិការសៀងហៃ រីករាយធ្វើការជាមួយភាគីឡាវដើម្បីធ្វើឱ្យស៊ីជម្រៅនូវការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការក្រោមយន្តការក្នុងតំបន់ដូចជាកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនិងកិច្ចប្រជុំកំពូលអាស៊ីខាងកើតជាដើម ដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់