ព្រឹកថ្ងៃទី ៤ ខែកញ្ញា នៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Luong Cuong ប្រធានរដ្ឋវៀតណាមដែលអញ្ជើញមកប្រទេសចិន ដើម្បីចូលរួមសកម្មភាពរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ភាគីទាំងពីរចិននិងវៀតណាមគួរតែរួមគ្នាចងចាំពីប្រវិត្តសាស្ត្រ រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត បង្កើនកិច្ចសម្របសម្រួលនិងការសហការជាយុទ្ធសាស្ត្រ ដើម្បីថែរក្សាសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ គាំពារសច្ចភាពនិងយុត្តិធម៌អន្តរជាតិ ក៏ដូចជាប្រកាន់ខ្ជាប់ការឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្ត។
ជាការឆ្លើយតប លោក Luong Cuong បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រទេសចិនដែលបានរៀបចំសកម្មភាពរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបតិ្តការសៀងហៃក្រុងធៀនជីនយ៉ាងជោគជ័យ ។ វៀតណាមជឿជាក់ថា ប្រទេសចិននឹងទទួលបានការរីកចម្រើនជាបន្តបន្ទាប់ សម្រេចបាននូវគោលដៅទំនើបកម្មតាមបែបផែនចិន ក៏ដូចជាដើរតួនាទីកាន់តែធំដើម្បីគាំពារសន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់និងពិភពលោក ៕