ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ "រោងសិប្បកម្មមិត្តភាព ម្តាយដែលមានទេពកោសល្យ"ដែលបង្កើតឡើងដោយមូលនិធិអភិវឌ្ឍន៍ស្ត្រីប្រទេសចិន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលស្ត្រីប្រទេសឡាវ បានបើកសម្ពោធជាផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ។ រោងសប្បកម្មនេះជាកន្លែងធ្វើការស្ដង់ដារមួយ សម្រាប់ដាក់តាំងបង្ហាញនូវស្នាដៃបេតិកភណ្ឌវប្បធម៌អរូបីនៃប្រទេសទាំងពីរចិន និងឡាវ ព្រមទាំងរៀបចំការបណ្តុះបណ្តាលជំនាញសម្រាប់ស្ត្រី ការផ្លាស់ប្តូរវប្បធម៌ និងការតាំងពិព័រណ៍ផលិតផលជាដើម ដើម្បីបង្កើតវេទិកាជាប្រចាំសម្រាប់ការសិក្សារៀនសូត្រ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងស្ត្រីនៃប្រទេសទាំងពីរ។
សមាគមជាតិនារីប្រទេសចិនតែងតែយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះការផ្លាស់ប្តូរអន្តរជាតិសម្រាប់ស្ត្រី ហើយខិតខំយ៉ាងសកម្មដើម្បីជំរុញការអនុវត្តគម្រោង "តូចតែមានសម្រស់ស្អាត" សម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅក្នុងបណ្តាប្រទេសនានាតាមបណ្តោយ "ខ្សែក្រវាត់ និងផ្លូវ"។ គម្រោង "ម្តាយដែលមានទេពកោសល្យ" របស់សមាគមជាតិនារីប្រទេសចិន ដែលបានដំណើរការអស់រយៈពេល ៦ ឆ្នាំនោះ បានជួយអ្នកបន្តវេនបេតិកភណ្ឌវប្បធម៌អរូបីឱ្យចូលរួមការបង្កើនប្រាក់ចំណូល និងរកការងារធ្វើសម្រាប់ស្ត្រីនៅតាមទីជនបទ តាមរយៈការផ្តល់ការបណ្តុះបណ្តាល ការផ្លាស់ប្តូរនិងការតាំងពិព័រណ៍ និងការផ្តល់ការគាំទ្រក្នុងការបញ្ជាទិញផលិតផល។