យុវជនប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ប្រមូលផ្តុំគ្នានៅយូស៊ូ ដើម្បីពិភាក្សាអំពីអនាគត

lmcchina.org, September 4, 2025
Size:

នៅថ្ងៃទី ២០ ខែសីហា កម្មវិធី "សប្តាហ៍រូបភាពអន្តរជាតិ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ បានបើកសម្ពោធនៅក្នុងស្រុកណាងឈីន មណ្ឌលស្វយ័តជនជាតិទីបេត៍ យូស៊ូ ខេត្តឈីងហៃ ប្រទេសចិន ក្រោមប្រធានបទ "រួមគ្នាផឹកទឹកពីទន្លេតែមួយ ពន្លឺរស្មីចែងចាំងលើឡានឆាង-មេគង្គ"។ ក្នុងឱកាសនេះ តំណាងយុវជន ៦ រូបដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គ បានចូលរួមក្នុងកិច្ចសន្ទនា ឡានឆាង-មេគង្គ "ជំនាន់ Z"

ពួកគេបានពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមសម្រាប់យុវជនមកពីប្រទេសទាំង ៦ របៀបនៃការរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រក្រោមយន្តការសហប្រតិបត្តិការ ឡានឆាង-មេគង្គ របៀបដែលបច្ចេកវិទ្យា AI ចូលរួមជំរុញកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ និងប្រធានបទសំខាន់ៗមួយចំនួនទៀត។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២៥ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានឈានចូលដល់ឆ្នាំទី ១០ ហើយ។ ក្នុងឱកាសនេះ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានបន្តធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកធនធានមនុស្សវ័យក្មេង ដែលបានទទួលនូវសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។