ឥស្សរជនអន្តរជាតិថ្លែងថា៖កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបតិ្តការសៀងហៃលើកនេះបង្ហាញពីកម្លាំងរួបរួមដ៏ខ្លាំងក្លាសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ

CRI, September 3, 2025
Size:

     នៅថ្ងៃទី  ខែកញ្ញា កិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃបានបើកធ្វើនៅទីក្រុងធៀនជីន  ឥស្សរជនអន្តរជាតិបានថ្លែងថា ប្រទេសចិនបានអនុវត្តជាក់ស្តែងនូវគោលការណ៍ពហុភាគីនិយម ប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីសមភាពនិងការគោរពគ្នា ប្រមូលផ្តុំគំនិតឯកភាពរួមអន្តរជាតិនិងកម្លាំងនៃកិច្ចសហប្រតិបត្តិការ  កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបតិ្តការសៀងហៃលើកនេះបានបង្ហាញពីកម្លាំងរួបរួមដ៏ខ្លាំងក្លាសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ 

    ឥស្សរជនអន្តរជាតិបានបន្តថ្លែងថា ជានិច្ចកាល អង្គការសហប្រតិបតិ្តការសៀងហៃតែងតែផ្តួចផ្តើមគំនិតអំពីការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដើម្បីផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់បណ្តាប្រទេសនានាក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើន ក៏ដូចជាក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ការជំរុញការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី