លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនិងថ្លែងសុន្ទរកថាគន្លឹះ

CRI, September 3, 2025
Size:

    នៅថ្ងៃទី  ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនិងថ្លែងសុន្ទរកថាគន្លឹះ 

    លោក Xi Jinping បានលើកឡើងថា យើងបាននាំមុខគេក្នុងការបង្កើតជាយន្តការទំនុកចិត្តខាងវិស័យយោធានៅតាមតំបន់ព្រំដែនដើម្បីកសាងព្រំដែនដែលលាតសន្ធឹងរាប់ពាន់គីឡូម៉ែត្រឱ្យទៅជាចំណងមេត្រីភាព ចំណងទំនុកចិត្តទៅវិញទៅមកនិងចំណងសហប្រតិបត្តិការ  យើងបាននាំមុខគេក្នុងការចាប់ដំណើរការនូវកិច្ចសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ដើម្បីបំពេញបន្ថែមកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់  យើងបាននាំមុខគេក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការស្តីពីភាពសុខដុមនីយកម្មជាមួយប្រទេសជិតខាងជាយូរអង្វែងដើម្បីបន្តវេនចំណងមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់និងមិនធ្វើជាសត្រូវនឹងគ្នាជានិរន្តរ៍  យើងបាននាំមុខគេក្នុងការលើកឡើងនូវទស្សនអភិបាលកិច្ចសកលដែលពិគ្រោះពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នាដើម្បីអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ 

    លោក Xi Jinping បានថ្លែងថា បច្ចុប្បន្ននេះ អង្គការសហប្រតិបតិ្តការសៀងហៃបានក្លាយជាអង្គការតំបន់ដែលធំជាងគេនៅលើពិភពលោកដែលមានការចូលរួមពីសំណាក់ ២៦ ប្រទេស ធ្វើកិច្ចសហប្រតិបតិ្តការក្នុងវិស័យលើសពី ៥០ និងមានទំហំសេដ្ឋកិច្ចសរុបចំនួនជិត ៣០ ទ្រីលានដុល្លារអាមេរិក កម្លាំងឥទ្ធិពលនិងកម្លាំងអំពាវនាវបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ 

    លោក Xi Jinping បានបន្តថា ភាគីចិនតែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះ"ភាពជាក់ស្តែង"ក្នុងការជំរុញការអភិវឌ្ឍអង្គការសហប្រតិបត្តិការសៀងហៃឱ្យកាន់តែល្អប្រសើរ  ភាគីចិនមានផែនការអនុវត្តគម្រោងទាក់ទងនឹងជីវភាពរស់នៅចំនួន ១០០ គម្រោងនៅរដ្ឋសមាជិកដែលមានតម្រូវការ  ឆ្នាំនេះ ចិននឹងផ្តល់ជំនួយឥតសំណងក្នុងទំហំ  ពាន់លានយាន់ប្រាក់ចិនចំពោះរដ្ឋសមាជិក ហើយនឹងផ្តល់ប្រាក់ឥណទានបន្ថែមចំនួន  ម៉ឺនលានយាន់ប្រាក់ចិនចំពោះធនាគារជាសមាជិកនៃសហព័ន្ធធនាគារក្នុងរយៈពេល  ឆ្នាំខាងមុខនេះ  ចាប់ពីឆ្នាំក្រោយតទៅ បន្ថែមចំនួនទ្វេដងសម្រាប់អាហារូបករណ៍ពិសេសនៃអង្គការសហប្រតិបត្តិការសៀងហៃ អនុវត្តផែនការបណ្តុះបណ្តាលនិស្សិតថ្នាក់បណ្ឌិតនៃអង្គការសហប្រតិបត្តិការសៀងហៃដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សឆ្នើមខាងវិទ្យាសាស្ត្រ  នៅរយៈពេល៥ឆ្នាំខាងមុខនេះ កសាង"រោងជាង Luban "ចំនួន ១០ នៅរដ្ឋសមាជិកដើម្បីផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សចំនួន  ម៉ឺននាក់ 

    លោក Xi Jinping បានគូសបញ្ជាក់ថា យើងគួរប្រកាន់ខ្ជាប់នូវសមភាពនិងយុត្តិធម៌ ផ្សព្វផ្សាយពីទស្សនៈប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវអំពីសង្គ្រាមលោកលើកទីពីរ ប្រឆាំងនឹងគំនិតសង្គ្រាមត្រជាក់ ការបដិបក្ខគ្នាជាក្រុមនិងទង្វើអនុត្តរភាព  យើងគួរគាំពារប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលនិងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលចាត់ទុកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល  យើងគួរប្រកាន់ខ្ជាប់ការផ្តួចផ្តើមនូវគំនិតស្តីពីពិភពលោកពហុប៉ូលដែលប្រកបដោយសមភាពនិងរបៀបរៀបរយនិងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលប្រកបដោយបរិយាប័ន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅដើម្បីជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល 

    លើសពីនេះទៅទៀត ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានចុះហត្ថលេខានិងចេញផ្សាយ«សេចក្តីប្រកាសទីក្រុងធៀនជីងនៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ» 

    ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានអនុម័តលើ«យុទ្ធសាស្រ្តអភិវឌ្ឍន៍របស់អង្គការសហប្រតិបត្តិការសៀងហៃក្នុងរយៈពេល ១០ ឆ្នាំខាងមុខ(២០២៦-២០៣៥) 

    ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានចេញផ្សាយសេចក្តីថ្លែងការណ៍នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរនិងខួបទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ 

    ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី 

    ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានអនុម័តលើឯកសារសមិទ្ធផលចំនួន ២៤ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងកិច្ចកសាងនៃអង្គការ SCO ជាដើម