លោក PHUMTHAM WECHAYACHAI បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ

CRI, September 2, 2025
Size:

    បន្ទាប់ពីលោកស្រីPaetongtarn Shinawatra ត្រូវដកហូតតំណែងនាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី ៣០ ខែសីហា ទីស្តីការនាយករដ្ឋមន្ត្រីថៃបានចេញសេចក្តីថ្លែងការណ៍ថា ទីស្តីការគណៈរដ្ឋមន្ត្រីបានបើកធ្វើកិច្ចប្រជុំពិសេស ដោយបានអនុញ្ញាតឱ្យលោកPHUMTHAM WECHAYACHAI កាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់ថៃបន្តទៀត។

  តាមរដ្ឋធម្មនុញ្ញថៃបានឱ្យដឹងថា នៅពេលតំណែងនាយករដ្ឋមន្ត្រីត្រូវបានបញ្ឈប់ សមាជិកទាំងអស់នៃទីស្តីការគណៈរដ្ឋមន្ត្រីក៏ត្រូវតែលាលែងពីតំណែងជាមួយគ្នាដែរ ហើយរដ្ឋសភាថៃនឹងធ្វើការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីអាណតិ្តថ្មី។

  ក្រៅពីនេះ តាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍សាធារណៈថៃបានឱ្យដឹងថា រដ្ឋសភាថៃនឹងបើកធ្វើកិច្ចប្រជុំពីថ្ងៃទី៣ ដល់ ថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ តែបច្ចុប្បន្ននេះមិនទាន់ដាក់បញ្ចូលរបៀបវារៈនៃការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីអាណតិ្តថ្មីនៅឡើយ៕