សហគមន៍អន្តរជាតិទទួលស្គាល់ខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ និងត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតនៃអង្គការសហប្រជាជាតិរយៈពេល៨ឆ្នាំជាប់ៗគ្នា

CRI, September 2, 2025
Size:

  នាព្រឹកថ្ងៃទី២៩ ខែសីហា មជ្ឈមណ្ឌលព័ត៌មាននៃសកម្មភាពរលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងជប៉ុននិងពិភពលោកប្រឆាំងនឹងហ្វាស៊ីសបានបើកធ្វើសន្និសីទសារព័ត៌មានលើកទី២ ដើម្បីពន្យល់ពីស្ថានភាពពាក់ព័ន្ធនិងការប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាព និងការជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ 

    លោកMa Zhaoxu អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងថា ក្រោមការខិតខំប្រឹងប្រែងរួម នៃភាគីចិននិងភាគីពាក់ព័ន្ធនានា ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិបានប្រែពីគំនិតផ្តួចផ្តើមចិនក្លាយទៅជាគំនិតឯកាភាពរួមរបស់អន្តរជាតិ។ ឥស្សរជនអន្តរជាតិជាច្រើនរូបថ្លែងថា “គំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិបានតំណាងឱ្យបំណងប្រាថ្នារបស់សហគមន៍អន្តរជាតិ”“វាបាននាំមកនូវសន្តិភាព ការអភិវឌ្ឍនិងក្តីសង្ឃឹមដល់ពិភពលោក”។ គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមដ៏សំខាន់នៃការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតនៃអង្គការសហប្រជាជាតិ និងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃរយៈពេល៨ឆ្នាំជាប់ៗគ្នា ព្រមទាំងបានដាក់បញ្ចូលក្នុងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលប្រទេសBRICSចំនួន៨ដងផងដែរ ក្នុងនោះ ខ្លឹមសារស្នូលរបស់វាបានត្រូវដាក់បញ្ចូលក្នុង“កិច្ចព្រមព្រៀងស្តីពីអនាគតនៃអង្គការសហប្រជាជាតិ” ដែលបានក្លាយទៅជាផលិតផលអន្តរជាតិដែលមានអត្ថន័យជានិមិត្តសញ្ញាដ៏សំខាន់លើពិភពលោកនាពេលបច្ចុប្បន្ននេះ ៕