នារសៀលថ្ងៃទី៣១ ខែសីហា លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវបានអញ្ជើញមកដល់ទីក្រុងTianjin ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៥ ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក Thongloun Sisoulith នឹងធ្ចើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមសកម្មភាពរំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស៕