ការរួមចំណែកជា“ផែនការសហប្រតិបត្តិការសៀងហៃ”សម្រាប់អភិបាលកិច្ចសកល

CRI, August 29, 2025
Size:

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ នៅលើច្រាំងទន្លេHuangpu ប្រទេសចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាននិងអ៊ូសបេគីស្ថានបានចុះហត្ថលេខាលើ«សេចក្តីប្រកាសបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ» ដែលបង្ហាញពីកំណើតនៃអង្គការសហប្រតិបត្តិការពហុភាគីក្នុងតំបន់ថ្មីមួយ។

ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ អង្គការសហប្រតិបត្តិការសៀងហៃបានអភិវឌ្ឍពីរដ្ឋសមាជិកចំនួន៦ប្រទេសនៅពេលចាប់ផ្តើមទៅជា “គ្រួសារធំនៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានរដ្ឋសមាជិកចំនួន១០ប្រទេស រដ្ឋសង្កេតការណ៍ចំនួន២និងដៃគូសន្ទនាចំនួន១៤។វាបានក្លាយជាអង្គការអន្តរជាតិក្នុងតំបន់ធំបំផុតលើពិភពលោកដែលមានចំនួនប្រជាជនច្រើនជាងគេ។

កន្លងមកនេះ អង្គការសហប្រតិបត្តិការសៀងហៃតែងតែប្រកាន់ខ្ជាប់នូវ “ស្មារតីសៀងហៃ”ប្រកបដោយការជឿទុកចិត្តគ្នា ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក សមភាព ការពិគ្រោះពិភាក្សា ការគោរពអរិយធម៌ចម្រុះនិងស្វែងរកការអភិវឌ្ឍរួមគ្នា ព្រមនិងការចែករំលែកសន្តិសុខនិងគ្រោះថ្នាក់ ចែករំលែកការអភិវឌ្ឍ ព្រមនិងប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងរបស់ប្រជាជនក្នុងតំបន់ ដើម្បីកសាងសហគមន៍រួមវាសនានិងរួមចំណែកជា “ផែនការអង្គការសហប្រតិបត្តិការសៀងហៃ”សម្រាប់អភិបាលកិច្ចសកល៕