នៅថ្ងៃទី ២៥ ខែសីហា លោកស្រី Sun Meijun អគ្គនាយកនៃអគ្គរដ្ឋបាលគយចិនបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ក្រោមប្រធានបទ "ការសម្រេចប្រកបដោយគុណភាពខ្ពស់នូវផែនការ៥ ឆ្នាំទី ១៤" ថា ចាប់តាំងពីផែនការ ៥ ឆ្នាំទី ១៤ មក ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការអន្តរជាតិចំនួន ៥១៩។ នៅឆ្នាំ ២០២៤ ការនាំចូលនិងនាំចេញរបស់ប្រទេសចិនជាមួយប្រទេសដែលចូលរួមការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” មានចំនួន ២២ ទ្រីលានយាន់ប្រាក់ចិន ដែលស្មើនឹងជាងពាក់កណ្តាលនៃការនាំចូលនិងនាំចេញសរុបរបស់ប្រទេសចិន។ ការនាំចូលនិងនាំចេញជាមួយនឹងទីផ្សារងើបឡើងថ្មីដូចជាអាស៊ាន អាមេរិកឡាទីន អាហ្រ្វិក និងអាស៊ីកណ្តាលជាដើមបានកើនឡើងជាមធ្យមជាង ១០% ក្នុងមួយឆ្នាំ។ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទាំង ៣ ខាងមុខរបស់ប្រទេសនិងតំបន់ចំនួន ១៥៧ នៅជុំវិញពិភពលោក។ ឧត្តមភាពថ្មីនៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះអន្តរជាតិកាន់តែមានភាពលេចធ្លោ៕