របាយការណ៍នៃធនាគារគំនិតក្រោមចំណងជើង“ការពិតនៃសមុទ្រចិនខាងត្បូង”ជាភាសាចិននិងអង់គ្លេសបានត្រូវផ្សព្វផ្សាយ

CRI, August 26, 2025
Size:

ថ្ងៃទី២១ខែសីហាឆ្នាំ២០២៥ ធនាគារគំនិតជាន់ខ្ពស់ជាតិចិនបានប្រកាសជាសកលនូវរបាយការណ៍នៃធនាគារគំនិតក្រោមចំណងជើង”ការពិតនៃសមុទ្រចិនខាងត្បូង”ជាភាសាចិននិងអង់គ្លេសដែលអធិប្បាយអំពីភស្តុតាងទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់ដែលប្រទេសចិនមានអធិបតេយ្យភាពនិងសិទ្ធិនិងផលប្រយោជន៍ខាងសមុទ្រចំពោះប្រជុំកោះនៅសមុទ្រចិនខាងត្បូង ព្រមទាំងលាតត្រដាងពីការពិតដែលកម្លាំងខាងក្រៅដែលជ្រៀតជ្រែក”បញ្ហាសមុទ្រចិនខាងត្បូង” និងបកស្រាយយ៉ាងស៊ីជម្រៅនូវសមិទ្ធផលជាក់ស្តែងដែលប្រទេសចិនផ្តួចផ្តើមគំនិតការកសាងសមុទ្រចិនខាងត្បូងឱ្យទៅជាសមុទ្រសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ៕