នៅឆមាសទីមួយឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសចិននិងរដ្ឋសមាជិកដទៃនៃអង្គការសហប្រតិបត្តិការសៀងហៃឈានដល់២៤.៧៧ប៊ីលានដុល្លារអាមេរិក

CRI, August 25, 2025
Size:

    អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់នៃអង្គការប្រតិបត្តិការសៀងហៃទទួលបានវឌ្ឍនភាពថ្មីជាបន្តបន្ទាប់។ក្នុងនោះ ទំហំពាណិជ្ជកម្មទំនិញបានពង្រីកឥតឈប់ឈរ។នៅឆមាសទី១ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសចិននិងរដ្ឋសមាជិកដទៃនៃអង្គការសហប្រតិបត្តិការសៀងហៃបានឈានដល់២៤.៧៧ប៊ីលានដុល្លារអាមេរិក កើនឡើង0.៨%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។ប្រទេសចិនបាននាំចេញជាសំខាន់នូវផលិតផលគ្រឿងចក្រនិងគ្រឿងអេឡិចត្រូនិក រថយន្តនិងគ្រឿងបន្លាស់ សម្លៀកបំពាក់ សារធាតុគីមីជាដើមទៅកាន់រដ្ឋសមាជិកផ្សេងទៀត ហើយនាំចូលជាសំខាន់នូវប្រេងនិងឧស្ម័ន កសិផល ធ្យូងថ្ម រ៉ែជាដើមពីរដ្ឋសមាជិកផ្សេងទៀត។ជិត៥ឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងរដ្ឋសមាជិកដទៃនៃអង្គការសហប្រជាជាតិមានចំនួនកើនលើសពី៣០ប៊ីលានដុល្លារអាមេរិក ៤០ប៊ីលានដុល្លារអាមេរិកនិង៥០ប៊ីលានដុល្លារជាបន្តបន្ទាប់ ហើយឈានដល់៥១.២៤ប៊ីលានដុល្លារនៅឆ្នាំ២០២៤ ដែលជាកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រនិងកើនឡើង២.៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤៕