ទំហំ “ទិញទំនិញនៅប្រទេសចិន”កើនឡើងជិតទ្វេដងនៅក្នុងឆមាសទីមួយឆ្នាំ២០២៥

CRI, August 25, 2025
Size:

ចាប់ពីឆ្នាំ២០២៥មក “ការធ្វើទេសចរណ៍នៅប្រទេសចិន”នៅតែពេញនិយមខ្លាំង “ការទិញទំនិញនៅប្រទេសចិន"ក៏កើនឡើងជាបន្តបន្ទាប់។ “ទៅប្រទេសចិនជាមួយនឹងវ៉ាលីសទទេ”បានក្លាយជានិន្នាការថ្មីដែលភ្ញៀវទេសចរបរទេសធ្វើដំណើរកមន្សាន្តនៅចិន។ចាប់ពីផលិតផលសូត្រ ស្លឹកតែនិងពរ្សឺឡែនប្រពៃណីរហូតដល់ ផលិតផលវប្បធម៌និងការច្នៃប្រឌិតថ្មីនិងផលិតផលបច្ចេកវិទ្យាល្អៗ អ្នកទេសចរបរទេសនិយមចូលចិត្តទិញទំនិញថ្មីៗនៅពេលទៅលេងប្រទេសចិន។ “កម្រិតពិដានការបង្វិលសងពន្ធវិញ”ត្រូវបានបញ្ចុះ ការឱ្យទាត់និងបើកវិក្កយបត្រត្រូវយ៉ាងរលូន ហើយការបង្វិលសងពន្ធនិងការផ្ទៀងផ្ទាត់ត្រូវបានពន្លឿន។វិធានការបង្កើនប្រសិទ្ធភាពជាបន្តបន្ទាប់ជុំវិញការបង្វិលសងពន្ធនៅពេលចាកចេញពីដែនចិនបានក្លាយជាចំណុចដ៏សំខាន់មួយទៀត ដើម្បីជំរុញការប្រើប្រាស់ក្នុងដែនចិន។

ទិន្នន័យដែលចេញផ្សាយដោយអគ្គរដ្ឋបាលជាតិពន្ធដារចិនបានបង្ហាញថា ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០២៥ ចំនួនហាងលក់ទំនិញដែលអាចបង្វិលពន្ធសងវិញនៅពេលចាកចេញពីដែនចិនបានកើនឡើងដល់ជាង៧២០០ហាងហើយ ចំនួនមនុស្សដែលអាចទទួលការបង្វិលសងពន្ធបានកើនឡើង១៨៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ទំហំលក់ទំនិញដែលអាចបង្វិលសងពន្ធវិញនិងទឹកប្រាក់នៃការបង្វិលសងពន្ធវិញបានកើនឡើង៩%និង៩៣.២%ដោយឡើងពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤៕