នៅថ្ងៃទី ២០ ខែសីហា កម្មវិធី"សប្តាហ៍រូបភាពអន្តរជាតិ ឡានឆាង-មេគង្គ ឆ្នាំ ២០២៥ បានបើកសម្ពោធជាផ្លូវការនៅមណ្ឌលស្វយ័តជនជាតិទីបេត៍ យូស៊ូ ខេត្ត ឈីងហៃ ប្រទេសចិន ក្រោមប្រធានបទ "ផឹកទឹកពីទន្លេតែមួយ រូបភាពដ៏ភ្លឺចិញ្ចាចចែងចាំងឡានឆាង-មេគង្គ"។
កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានឈានចូលដល់ឆ្នាំទី ១០ ហើយបានទទួលនូវលទ្ធផលជាផ្លែផ្កា និងបានអភិវឌ្ឍទៅជា "វេទិកាមាស" សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាលំដាប់។ នៅខែធ្នូ ឆ្នាំ ២០២៣ កម្មវិធី"សប្តាហ៍រូបភាពអន្តរជាតិ ឡានឆាង-មេគង្គ" ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីប្រកាសទីក្រុងណៃពីដោនៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ៤។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រារព្ធរយៈពេល ៥ ថ្ងៃ ដោយមានការចូលរួមពីមន្ត្រីការទូត អ្នកសារព័ត៌មាន អ្នកថតរូប សិស្សនិស្សិត និងអ្នកសរសេរប្លុកជាង ១០០ នាក់មកពីប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦។ ពួកគេបានចូលរួមក្នុងកម្មវិធីពាក់ព័ន្ធផ្សេងៗដូចជា ការថតរូប កិច្ចសន្ទនាផ្លាស់ប្តូរ"ជំនាន់ Z" និងរាត្រីសមោសរតន្ត្រីជាដើម។