នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០២៥ ក្បូននាវាចិនពាក់លេខ53101 លេខ53108និងលេខ53109បានចេញដំណើរពីកំពង់ផែនគរបាលJinghaមណ្ឌលស្វយ័តជនជាតិDaiXishuangbanna ខេត្តYunnan ប្រទេសចិនឆ្ពោះទៅកាន់លំហទឹកទន្លេមេគង្គតាមការកំណត់ ដើម្បីសហការជាមួយស្ថាប័នអនុវត្តច្បាប់នៃប្រទេសឡាវ ថៃនិងមីយ៉ាន់ម៉ារួមគ្នាអនុវត្តច្បាប់មួយចំនួនដែលចាត់ទុកប្រតិបត្តិការយាមល្បាតនិងអនុវត្តច្បាប់ចម្រុះតាមដងទន្លេមេគងលើកទី១៥៦ជាកិច្ចការសំខាន់។ភាគីទាំង៤ចិន ឡាវ មីយ៉ាន់ម៉ា និងថៃបានចាត់បញ្ជូនវានាអនុវត្តច្បាប់សរុបចំនួន៧គ្រឿងនិងបុគ្គលិកអនុវត្តច្បាប់ជាង១០០នាក់ទៅចូលរួម។
សូមជម្រាបថា ក្នុងសកម្មភាពលើកនេះ នាវាលេខ53109នៃប្រទេសចិនដែលចូលរួមសកម្មភាពអនុវត្តច្បាប់ចម្រុះជាលើកទី១ ជានាវាអនុវត្តច្បាប់ជំនាន់ទី៤ដែលស្នងការដ្ឋាននគរបាលខេត្តYunnanផលិតថ្មីតាមតម្រូវការជាក់ស្តែងនៃប្រតិបត្តិការយាមល្បាតនិងអនុវត្តច្បាប់ចម្រុះតាមទងទន្លេមេគង្គរវាងចិន ឡាវ មីយ៉ាន់ម៉ានិងថៃដែលបានចូលរួមក្បូននាវាអនុវត្តច្បាប់ជាផ្លូវការនៅមណ្ឌលស្វយ័តជនជាតិDaiXishuangbannaនាថ្ងៃទី៩ខែកក្កដាឆ្នាំនេះ៕