លោក Wang Yi បូកសរុបគំនិតឯកភាពរួមរបស់រដ្ឋមន្ត្រីការបរទេសចិន កម្ពុជានិងថៃ

CRI, August 19, 2025
Size:

        ថ្ងៃទី ១៤ ខែសីហា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី១០ នៃយន្តការសហប្រតិបតិ្តការឡានឆាង-មេគង្គ ដែលបើកធ្វើនៅក្រុងអាននីង លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសំណេះសំណាលជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជានិងលោកMarisរដ្ឋមន្ត្រីការបរទេសថៃ ភាគីចិនបានបូកសរុបគំនិតឯកភាពរួមរបស់ភាគីទាំងបីដូចតទៅ៖

        ទីមួយ កម្ពុជានិងថៃនឹងខិតខំប្រឹងប្រែងបង្កើនការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរ ក្នុងន័យរៀបចំឡើងវិញការទៅមកជាប្រក្រតីក្នុងពេលឆាប់ៗ  ស្តារនិងបង្កើនការកសាងទំនុកចិត្តដល់គ្នាទៅវិញទៅមក ។

        ទីពីរ ភាគីចិនគាំទ្រភាគីទាំងពីរកម្ពុជានិងថៃក្នុងការអនុវត្តយ៉ាងផ្ចត់ផ្ចង់នូវគំនិតឯកភាពរួមដែលបានឈានដល់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកម្ពុជានិងថៃ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជានិងថៃនាពេលថ្មីៗកន្លងទៅនេះ ក្នុងន័យរៀបចំភាពសុខសាន្តត្រានឡើងវិញនៅតំបន់ព្រំដែនក្នុងពេលឆាប់ៗ និងសម្រេចបាននូវបទឈប់បាញ់ជានិរន្តរភាព ។

        ទីបី ភាគីចិនគាំទ្រអាស៊ានក្នុងការដើរតួនាទីវិជ្ជមានជាបន្តបន្ទាប់ ដើម្បីគាំពារសាមគ្គីភាពជាទូទៅរបស់អាស៊ាន ។

        ទីបួន រំពឹងទុកភាគីទាំងពីរកម្ពុជានិងថៃប្រមូលផ្តុំលក្ខខណ្ឌជាបន្តបន្ទាប់ ដើម្បីរៀបចំឡើងវិញនូវភាពប្រក្រតីនៅតំបន់ព្រំដែនក្នុងពេលឆាប់ៗ ក៏ដូចជាឆ្លើយតបនឹងក្តីសង្ឃឹមរបស់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ។

        ទីប្រាំ ភាគីចិនរីករាយបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា តាមគោលបំណងរបស់ភាគីទាំងពីរកម្ពុជានិងថៃ ក្នុងនោះបូករួមទាំងផ្តល់ការគាំទ្រនិងជំនួយដល់ការកំចាត់មីននៅតំបន់ព្រំដែន ដោយទទួលបានការយល់ព្រមពីភាគីទាំងពីកម្ពុជានិងថៃ ៕