នៅថ្ងៃទី ១៤ ខែសីហា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ១០ នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គនៅទីក្រុង Anning ខេត្ត Yunnan ប្រទេសចិន ។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ ប្រទេសចិនរីករាយធ្វើការជាមួយវៀតណាមដើម្បីអនុវត្តឱ្យបានល្អនូវសមិទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិននៅប្រទេសវៀតណាមដើម្បីពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-វៀតណាមប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ។ ភាគីទាំងពីរគួររួមគ្នាប្រឆាំងនឹងឯកតោភាគីនិយមនិងគាំពារនិយមដើម្បីគាំពារច្បាប់កំណត់នៃពាណិជ្ជកម្មសេរីនិងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ។
ជាការឆ្លើយតប លោក Bui Thanh Son បានថ្លែងថា ភាគីវៀតណាមរំពឹងទុករក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយភាគីចិននិងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ។ ភាគីវៀតណាមយកចិត្តទុកដាក់ខ្ពស់ចំពោះយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គនិងសូមកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសចិន ៕