លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក Thongsavanh រដ្ឋមន្រ្តីការបរទេសឡាវ

CRI, August 18, 2025
Size:

    នៅថ្ងៃទី ១៤ ខែសីហា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Thongsavanh រដ្ឋមន្រ្តីក្រសួងការបរទេសឡាវដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី១០នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គនៅទីក្រុង Anning ខេត្ត Yunnan ប្រទេសចិន 

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ភាគីចិនរីករាយធ្វើការជាមួយភាគីឡាវដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់អ្នកដឹកនាំកំពូលនៃបក្សនិងរដ្ឋទាំងពីរ ក៏ដូចជាជំរុញឱ្យចំណងមិត្តភាពប្រពៃណីរវាងចិននិងឡាវមានកម្លាំងរស់រវើកថ្មីឥតឈប់ឈរ  រដ្ឋាភិបាលចិនបានលើកទឹកចិត្តសហគ្រាសចិនកាន់តែច្រើនឱ្យទៅវិនិយោគនិងប្រកបអាជីវកម្មនៅប្រទេសឡាវ  ប្រទេសចិននិងឡាវគួរធ្វើការជាមួយប្រទេសដែលស្រឡាញ់សន្តិភាពផ្សេងទៀតដើម្បីផ្សព្វផ្សាយពីទស្សនៈប្រវតិ្តសាស្ត្រដ៏ត្រឹមត្រូវ 

    ជាការឆ្លើយតប លោក Thongsavanh បានថ្លែងថា បក្សនិងរដ្ឋាភិបាលឡាវយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយរំពឹងថា នឹងជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងឡាវនិងចិនឱ្យកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ  លោកសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលគាំទ្រឡាវឱ្យក្លាយជាដៃគូសន្ទនារបស់អង្គការសហប្រតិបត្តិការសៀងហៃ ហើយរំពឹងទុកចូលរួមកិច្ចប្រជុំកំពូលក្រុង Tianjin នាពេលខាងមុខ