លោក Wang Yi ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ

CRI, August 18, 2025
Size:

      នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២៥ លោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោកMaris Sangiampongsaរដ្ឋមន្ត្រីការបរទេសថៃដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី១០នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គនៅទីក្រុងAnning ខេត្ត Yunnan ប្រទេសចិន ។

      ថ្លែងក្នុងកិច្ចជំនួប លោកWang Yi បានលើកឡើងថា ជាងកន្លះសតវត្សកន្លងមក គំនិតស្តីពី"ចិននិងថៃជាគ្រួសារតែមួយ" បានជ្រាបចូលកាន់តែជ្រៅទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។ នៅចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសថៃ ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងថៃឱ្យទទួលបានសមិទ្ធផលថ្មី ។ ភាគីចិនរីករាយដើរតួនាទីជាសហប្រធានជាមួយភាគីថៃ ដើម្បីធានាឱ្យកិច្ចប្រជុំលើកនេះទទួលជោគជ័យដោយគាប់ប្រសើរ។

      ជាការឆ្លើយតប លោកMarisបានថ្លែងថា ប្រទេសថៃទន្ទឹងរង់ចាំការសម្រេចបាននូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយប្រទេសចិនលើវិស័យទ្វេភាគី និងពហុភាគី។ លោកជឿជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រទេសចិន កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនឹងដើរតួនាទីកាន់តែធំក្នុងការជំរុញវិបុលភាព និងស្ថិរភាពក្នុងតំបន់ជាមិនខាន៕