នៅថ្ងៃទី ១៥ ខែ ខែសីហា ឆ្នាំ ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ១០ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានប្រារព្ធនៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ។ នៅពេលរួមជាមួយឯកឧត្តម Maris Sangiampongsa រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ជួបជាមួយអ្នកសារព័ត៌មាន ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានសម្តែងនូវការរំពឹងទុកអំពីអនាគតនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
ឯកឧត្តម វ៉ាង យីង បានមានប្រសាសន៍ថា អនាគតនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្នុងរយៈពេល ១០ ឆ្នាំខាងមុខគឺគួរឱ្យរំពឹងទុកណាស់។ ទី១ កែលម្អយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ។ ទី២ ពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ច។ ទី៣ សាកល្បងពីអភិបាលកិច្ចសម្របសម្រួលក្នុងតំបន់។ ទី៤ បណ្តុះមនសិការអំពីមហាគ្រួសារឡានឆាង-មេគង្គ។
ឯកឧត្តម វ៉ាង យី បានថ្លែងថា យើងនឹងចេញដំណើរទៅកាន់រយៈកាល ១០ ឆ្នាំថ្មី ហើយបំណងដើមមានភាពរឹងមាំដដែល។ ប្រទេសទន្លេឡានឆាង-មេគង្គ នឹងបន្តពន្លឿនការកសាងសហគមន៍វាសនារួមសម្រាប់ប្រទេសទន្លេឡានឆាង-មេគង្គតាមរយៈចិត្តទូលាយដែលមានបរិយាបន្ន អាកប្បកិរិយាបើកចំហ និងស្មារតីរួមសាមគ្គីគ្នា ដើម្បីការពារ និងកសាងផ្ទះរួមរបស់យើងឱ្យបានកាន់តែល្អប្រសើរ។