លោក Ma Weichen អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ដោយស៊ីសង្វាក់គ្នាក្នុងតំបន់នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានថ្លែងថា គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិននឹងគ្រោងផែនការនិងប្រើប្រាស់មូលធនដែលបូករួមទាំងថវិកានៃកញ្ចប់ថវិកាមជ្ឈិមដើម្បីគាំទ្រចំពោះការកសាងគម្រោងសំខាន់ៗក្នុងវិស័យសមុទ្រ ពង្រឹងការទ្រទ្រង់ចំពោះហេដ្ឋារចនាសម្ព័ន្ធខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ៗ ក៏ដូចជាលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មីដោយម្ចាស់ការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសមុទ្រ ។
លោកបានថ្លែងថា នៅជំហានក្រោយ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិននឹងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធគោលនយោបាយដើម្បីពន្លឿនការជំរុញការសម្រេចបាននូវការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសមុទ្រប្រកបដោយកម្រិតខ្ពស់ដោយឯករាជ្យម្ចាស់ការតាមរយៈការរួមបញ្ចូលការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រសម្រាប់រៀបរៀងចងក្រងផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ របស់ប្រទេសចិន ៕