អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលលោក Wang Yi រដ្ឋមន្រ្តីការបរទេសចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ១០ ព្រមទាំងរៀបចំកិច្ចសន្ទនាក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសចិន ឡាវ មីយ៉ាន់ម៉ានិងថៃ

CRI, August 14, 2025
Size:

    នៅថ្ងៃទី ១៣ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរថា៖តើអ្នកនាំពាក្យអាចបង្ហើបពីព័ត៌មានមួយចំនួននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ១០ បានទេ ?

    អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ឆ្នាំនេះ យន្តការសហប្រតិបតិ្តការឡានឆាង-មេគង្គនឹងឈានចូលឆ្នាំទី ១០ ហើយ  ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំងព្រមទាំងនិន្នាការអនុត្តរភាពជាឯកតោភាគីនិងគាំពារនិយមបានងើបឡើងវិញ បណ្តាប្រទេសតាមដងទន្លេឡានឆាង-មេគង្គគួរបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាជំរុញការអភិវឌ្ឍ  ភាគីចិនរំពឹងថា ឆ្លងតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកនេះ បណ្តាភាគីនានានឹងបន្តបង្កើតជាខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចតាមដងទន្លេឡានឆាង-មេគង្គដែលកាន់តែមានភាពធន់ ក៏ដូចជាកសាងសហគមន៍រួមវាសនានៃប្រទេសឡានឆាង-មេគង្គដែលមានភាពកាន់តែស្អិតល្មួតដើម្បីបំពេញបន្ថែមនូវស្ថិរភាពនិងកម្លាំងចលករថ្មីកាន់តែច្រើនសម្រាប់ការបង្កើនសុខុមាលភាពនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសតាមដងទន្លេឡានឆាង-មេគង្គនិងជំរុញការអភិវឌ្ឍជានិរន្តរភាពក្នុងតំបន់