នៅថ្ងៃទី ៣១ ខែកក្កដា គម្រោងកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ របស់ក្រសួងបរិស្ថានកម្ពុជា "ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការអនុវត្ត និងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន" បានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានថ្លែងថា ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវជីវចម្រុះត្រូវបានដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព ៥ ឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (២០២៣-២០២៧)។ ឯកឧត្តមសង្ឃឹមថា គម្រោងថ្ងៃនេះនឹងអាចក្លាយជាគម្រោងសំខាន់នៃផែនការឡានឆាង-មេគង្គបៃតង ដែលអាចដើរតួនាទីនាំមុខគេ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះនៅប្រទេសទន្លេឡានឆាង-មេគង្គ។
