វិទ្យុនិងទូរទស្សន៍ជាតិមីយ៉ាន់ម៉ាបានផ្សាយដំណឹងនៅថ្ងៃទី ៣១ ខែកក្កដាថា ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខមីយ៉ាន់ម៉ាបានប្រកាសបង្កើតរដ្ឋាភិបាលសហព័ន្ធថ្មី និងក្រុមប្រឹក្សាជាតិសន្តិសុខនិងសន្តិភាព។ ក្នុងជួររដ្ឋាភិបាលថ្មី លោក U Nyo Saw នឹងកាន់តំណែងនាយករដ្ឋមន្ត្រី ចំណែកលោក Min Aung Hlaing អគ្គមេបញ្ជាការកងទ័ពការពារជាតិមីយ៉ាន់ម៉ា លែងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីទៀតហើយ។
ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខមីយ៉ាន់ម៉ាបានបើកធ្វើកិច្ចប្រជុំនៅក្រុងណៃពិដោនាថ្ងៃដដែល ដោយបានសម្រេចបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី ១ ខែសីហានេះតទៅ៕