កិច្ចប្រជុំក្រៅផ្លូវការរវាងត្រីភាគីចិន-កម្ពុជា-ថៃបើកធ្វើនៅទីក្រុងសៀងហៃ

CRI, July 31, 2025
Size:

ថ្ងៃទី ៣០ ខែកក្កដា កិច្ចប្រជុំក្រៅផ្លូវការរវាងត្រីភាគីចិន-កម្ពុជា-ថៃបានបើកធ្វើនៅក្រុងសៀងហៃ ។ លោក Sun Weidong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានចូលរួមក្នុងកិច្ចប្រជុំនេះជាមួយតំណាងប្រទេសកម្ពុជានិងថៃ ។

តំណាងកម្ពុជានិងថៃបានរំលឹកឡើងវិញចំពោះប្រទេសចិនថា នឹងគោរពតាមគំនិតឯកភាពរួមអំពីបទឈប់បាញ់ ហើយបានសម្តែងការកោតសរសើរចំពោះតួនាទីវិជ្ជមានរបស់ប្រទេសចិនក្នុងការជួយឱ្យស្ថានការណ៍បានស្ងប់ស្ងាត់ ។ កិច្ចជំនួបនេះប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្មោះត្រង់ស្និទ្ធស្នាល និងចុះសម្រុងគ្នា 

ប្រទេសចិននឹងបន្តដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការគាំទ្រកម្ពុជានិងថៃឱ្យដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ។ ការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងត្រីភាគីលើកនេះ គឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតថ្មីបំផុតរបស់ប្រទេសចិន