ប្រទេសចិនអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការជាឯកតោភាគីឬទៅវិញទៅមកជាមួយចំពោះប្រទេសចំនួន៧៥

CRI, July 31, 2025
Size:

ថ្ងៃទី៣០ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានស្តីពីប្រធានបទមួយចំនួនទាក់ទងនឹងការសម្រេច “ផែនការ៥ឆ្នាំទី១៤ ”ប្រកបដោយគុណភាពខ្ពស់។ អ្នកទទួលខុសត្រូវនៃរដ្ឋបាលជាតិគ្រប់គ្រងជនអន្តោប្រវេសន៍ចិនបានធ្វើបទបង្ហាញពីសមិទ្ធផលនៃការអភិវឌ្ឍផ្នែកគ្រប់គ្រងជនអន្តោប្រវេសន៍ចិនក្នុងអំឡុងពេល “ផែនការ៥ឆ្នាំទី១៤ ”។ អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាននេះថា អំឡុងពេល “ផែនការ៥ឆ្នាំទី១៤ ” ការងារគ្រប់គ្រងជនអន្តោប្រវេសន៍បានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ “ប្រទេសចិនដែលបើកទូលាយ” និង“ប្រទេសចិនដែលរស់រវើក”។

ផ្តោតលើការជំរុញការផ្លាស់ប្តូរនិងការប្រាស្រ័យទាក់ទងអន្តរជាតិ រដ្ឋបាលជាតិគ្រប់គ្រងជនអន្តោប្រវេសន៍បានជំរុញនិងធ្វើឱ្យមានសុក្រឹតភាពយ៉ាងសកម្មនូវគោលនយោបាយលើកលែងទិដ្ឋាការគ្រប់ប្រភេទ អនុវត្តការលើកលែងទិដ្ឋាការជាឯកតោភាគីឬទៅវិញទៅមកជាមួយប្រទេសចំនួន៧៥  អ្នកដំណើរឆ្លងកាត់ដែនចិនដោយលើកលែងទិដ្ឋាការត្រូវបានពង្រីកដល់ចំនួន៥៥ប្រទេស ច្រកចេញចូលកើនដល់ចំនួន៦០នៅទូទាំងប្រទេស  រយៈពេលស្នាក់នៅកើនដល់២៤០ម៉ោង ដែលបានផ្តល់ភាពងាយស្រួលសម្រាប់ជនបរទេសមកកាន់ប្រទេសចិនដើម្បីធ្វើទេសចរណ៍ ពាណិជ្ជកម្មនិងទស្សនកិច្ច៕