រដ្ឋាភិបាលចិនផ្តួចផ្តើមឱ្យបង្កើតអង្គការសហប្រតិបតិ្តការផ្នែកបញ្ញាសិប្បនិម្មិតសកល

CRI, July 30, 2025
Size:

        ថ្ងៃទី ២៦ ខែកក្កដា រដ្ឋាភិបាលចិនផ្តួចផ្តើមឱ្យបង្កើតអង្គការសហប្រតិបតិ្តការផ្នែកបញ្ញាសិប្បនិម្មិតសកល តាមការគ្រោងទុកជាជំហានដំបូង ទីស្នាក់ការទូទៅនឹងបង្កើតនៅក្រុងសៀងហៃ ។

        អ្នកសារព័ត៌មានទទួលបានដំណឹងឱ្យដឹងថា នេះជាវិធានការដ៏សំខាន់របស់ប្រទេសចិន ដើម្បីប្រកាន់ខ្ជាប់ការអនុវត្តពហុភាគីនិយម និងជំរុញអភិបាលកិច្ចសកលដែល ពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ហើយក៏ជាសកម្មភាពជាក់ស្តែងរបស់ចិនដើម្បីឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់ប្រទេសសកលខាងត្បូង ជួយលុបបំបាត់គម្លាតខាងឌីជីថលនិងបញ្ញាសិប្បនិម្មិត ក៏ដូចជាជំរុញឱ្យបញ្ញាសិប្បនិម្មិតអភិវឌ្ឍទៅរកទិសដៅវិជ្ជមាននិងអាចផ្តល់ផលប្រយោជន៍ជាទូទៅ ។ ប្រទេសចិនរំពឹងទុកថា ក្នុងនាមជាផលិតផលសាធារណៈជាសកល អង្គការសហប្រតិបតិ្តការផ្នែកបញ្ញាសិប្បនិម្មិតសកលអាចសម្រេចបាននូវគោលដៅដូចខាងក្រោម ៖

        ទីមួយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការផ្នែកច្នៃប្រឌិតថ្មី បញ្ចេញភាគលាភខាងបញ្ញាសិប្បនិម្មិត ។ ទីពីរ ជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅ លុបបំបាត់គម្លាតខាងបញ្ញាសិប្បនិម្មិត ។ ទីបី បង្កើនកិច្ចសហការនិងអភិបាលកិច្ចរួម ធានាឱ្យបញ្ញាសិប្បនិម្មិតអភិវឌ្ឍទៅរកទិសដៅវិជ្ជមាន៕