សហគ្រាសចំនួនជាង៨រយជួបជុំគ្នា សន្និបាតបញ្ញាសិប្បនិមិ្មតសកលបាននាំមកនូវសមិទ្ធផលធំៗមួយចំនួន

CRI, July 30, 2025
Size:

        ថ្ងៃទី ២៦ ខែកក្កដា សន្និបាតបញ្ញាសិប្បនិមិ្មតសកល និងជាកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសកលផ្នែកបញ្ញាសិប្បនិមិ្មតឆ្នាំ២០២៥បានបើកធ្វើនៅក្រុងសៀងហៃ ។ ក្នុងពិធីបើក សមិទ្ធផលមួយចំនួនដែលផ្តោតសំខាន់ទៅលើអភិបាលកិច្ចសកលនិងកិច្ចសហប្រតិបតិ្តការផ្នែកច្នៃប្រឌិតថ្មីលើវិស័យបញ្ញាសិប្បនិម្មិត ត្រូវបានដាក់តាំងបង្ហាញជាមួយគ្នា  ដូចជាការបង្កើតជាផ្លូវការនូវមជ្ឈមណ្ឌលអភិបាលកិច្ចការច្នៃប្រឌិតថ្មីផ្នែកបញ្ញាសិប្បនិម្មិតសកល ការដាក់ចេញកម្រងករណី «ពុទ្ធិចិន ផ្តល់ផលប្រយោជន៍ដល់ពិភពលោក» និង «គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបតិ្តការបើកចំហប្រភពនៃបញ្ញាសិប្បនិម្មិតអន្តរជាតិ» ជាដើម ។

        សន្និបាតលើកនេះធ្វើឡើងក្រោមប្រធានបទ “យុគសម័យបញ្ញាសិប្បនិម្មិត រួមសុខរួមទុក្ខជាសកល” ក្នុងន័យបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវបច្ចេកទេសឈានមុខAI និន្នាការឧស្សាហកម្ម និងការអនុវត្តជាក់ស្តែងថ្មីបំផុតលើវិស័យអភិបាលកិច្ចសកល ៕