នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ការផលិតនិងលក់រថយន្តរបស់ប្រទេសចិនបានលើសពី ១៥ លានគ្រឿងជាលើកដំបូងដោយឡែកពីគ្នា ក្នុងនោះ រថយន្តថាមពលថ្មីមានចំនួនលើសពី ៤៤ ភាគរយ។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តចិនកំពុងពន្លឿនការពង្រីកទីផ្សារនៅក្រៅប្រទេស ដោយបានបញ្ចូលកម្លាំងចលកថ្មីសម្រាប់និម្មាបនកម្មឧស្សាហកម្មរថយន្តពិភពលោកជាមួយនឹងការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា និងយុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្ម។
តាមទិន្នន័យចុងក្រោយបំផុតរបស់សមាគមឧស្សាហកម្មរថយន្តចិនបានបង្ហាញឱ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០២៥នេះ ការផលិត និងការលក់រថយន្តនៅទូទាំងប្រទេសចិនបានឡើងដល់ ១៥,៦២១លានគ្រឿង និង ១៥,៦៥៣លានគ្រឿងដោយឡែកពីគ្នា ដែលសុទ្ធតែបានកើនឡើងលើសពី ១១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ក្នុងចំណោមនោះ បានលក់រថយន្តថាមពលថ្មី ៦,៩៣៧លានគ្រឿង ដែលបានកើនឡើងលើសពី ៤០,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ៕