សូចនាករសំខាន់ៗនៃ"ផែនការប្រាំឆ្នាំទី១៤ស្តីពីការធានានិងការអភិវឌ្ឍនៃជនពិការ" នឹងសម្រេចបានតាមការកំណត់

CRI, July 29, 2025
Size:

      លោកCheng Kai ប្រធានសហព័ន្ធជនពិការចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយចំនួនស្តីពី"ការសម្រេចប្រកបដោយគុណភាពខ្ពស់នូវផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី១៤" ដែលធ្វើឡើងដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី២២ ខែកក្កដាថា ការវិវឌ្ឍរីកចម្រើននៃគោលដៅសំខាន់ៗនិងសូចនាករសំខាន់ៗនៃ"ផែនការប្រាំឆ្នាំទី១៤ស្តីពីការធានានិងការអភិវឌ្ឍនៃជនពិការ" គឺសមស្របនឹងការប៉ាន់ប្រមាណ។ បន្ទាប់ពីការវាយតម្លៃជាបឋម សូចនាករសំខាន់ៗចំនួន១១នឹងត្រូវសម្រេចបានតាមការគ្រោងទុក។

      លោកCheng Kai បានថ្លែងថា ប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំរបស់គ្រួសារនៃជនមានពិការភាពបានបន្តកើនឡើង ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ អត្រាកំណើនប្រចាំឆ្នាំគិតជាមធ្យមគឺ៦.៩% ដែលដើរស្របជាមួយនឹងកំណើនGDP។ អត្រានៃការចូលរួមរបស់ជនពិការក្នុងការធានារ៉ាប់រងផ្នែកជរាភាព និងការធានារ៉ាប់រងសុខភាពជាមូលដ្ឋានសម្រាប់ប្រជាជនតាមទីក្រុងនិងជនបទបានរក្សាក្នុងចំនួនលើសពី៩០%និង៩៥%ដោយនឹងនរ ។ ប្រព័ន្ធអប់រំសម្រាប់ជនពិការត្រូវបានកែលម្អបន្ថែមទៀត។ អត្រាចូលរៀនតាមការអប់រំជាកាតព្វកិច្ចសម្រាប់កុមារមានពិការភាពនិងក្មេងជំទង់មានពិការភាពបានឈានដល់៩៧% ។ និស្សិតមានពិការភាពជាង៣ម៉ឺននាក់បានចូលរៀននៅសាកលវិទ្យាល័យដើម្បីទទួលការអប់រំថ្នាក់ឧត្តមសិក្សាជារៀងរាល់ឆ្នាំ៕