លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

CRI, July 28, 2025
Size:

    នៅថ្ងៃទី ២៥ ខែកក្កដា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅទីក្រុងប៉េកាំង 

    ថ្លែក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែចាត់ទុកអាស៊ានជាទិសដៅអាទិភាពក្នុងកិច្ចការទូតរបស់ប្រទេសចិនជាមួយប្រទេសជិតខាងនិងគាំទ្រអាស៊ានដើរតួនាទីកាន់តែធំក្នុងកិច្ចការអន្តរជាតិនិងតំបន់  បច្ចុប្បន្ននេះ យើងអាចផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើ  វិស័យ៖ទីមួយ រួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មសេរីនិងពាណិជ្ជកម្មពហុភាគី  ទីពីរ រួមគ្នាបង្កើតការពិពណ៌នាបែបថ្មីអំពីសមុទ្រចិនខាងត្បូងដែលប្រកបដោយសន្តិភាព មេត្រីភាពនិងកិច្ចសហប្រតិបត្តិការ  ទី៣ រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ 

    ជាការឆ្លើយតប លោក កៅ គឹមហួន សូមថ្លែងអំណរគុណដល់ភាគីចិនដែលបានគាំទ្រយ៉ាងមុតមាំនូតួនាទីជាស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបតិ្តការក្នុងតំបន់និងកិច្ចកសាងសហគមន៍រួមអាស៊ាន ហើយគាំទ្រការពន្លឿនកិច្ចពិគ្រោះពិភាក្សាអំពី"«ក្រមប្រតិបតិ្តស្តីពីសមុទ្រចិនខាងត្បូង»