វេទិកាស្តីពីការអភិវឌ្ឍផ្លូវសូត្រឌីជីថលនៃសន្និបាតបណ្តាញអ៊ីនធឺណេតពិភពលោកឆ្នាំ២០២៥ប្រារព្ធធ្វើនៅទីក្រុងQuanzhou ក្រោមវត្តមានលោកLi Shulei

CRI, July 28, 2025
Size:

      នៅថ្ងៃទី២៤ខែកក្កដា វេទិកាស្តីពីការអភិវឌ្ឍផ្លូវសូត្រឌីជីថលនៃសន្និបាតបណ្តាញអ៊ីនធឺណេតពិភពលោកឆ្នាំ២០២៥បានប្រារព្ធធ្វើនៅទីក្រុងQuanzhouប្រទេសចិន។លោកLi Shuleiសមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា។

      ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាបានសម្គាល់ឃើញថា បច្ចុប្បន្ននេះ ជំហាននៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងនវានុវត្តន៍ឧស្សាហកម្មជុំថ្មីកំពុងត្រូវបានពន្លឿន ហើយនិន្នាការអភិវឌ្ឍន៍នៃឌីជីថលភាវូបនីយកម្ម បណ្តាញអ៊ីនធឺណេតនិងភាពវៃឆ្លាតមានភាពកាន់តែលេចធ្លោ។ ការអភិវឌ្ឍផ្លូវសូត្រឌីជីថលមានសារសំខាន់ណាស់។ យើងគួរចាត់ទុកការកសាងផ្លូវសូត្រឌីជីថលជាឱកាសមួយដើម្បីអនុវត្តឱ្យបានកាន់តែប្រសើរនូវគំនិតផ្តួចផ្តើមអរិយធម៌សកល ស្វែងរកមធ្យោបាយសហប្រតិបត្តិការថ្មីៗ ដើម្បីជំរុញការយល់ដឹងគ្នានិងភាពស្និទ្ធស្នាលគ្នារវាងប្រជាជននៃបណ្តាប្រទេសនានា។

      សូមបញ្ជាក់ថា វេទិកាលើកនេះបានធ្វើឡើងក្រោមប្រធានបទ "ផ្លូវសូត្រតាមសមុទ្របែបឌីជីថលនិងឆ្លាតវៃ រួមគ្នាទទួលពេលអនាគត៖ ចាប់ដៃគ្នាកសាងសហគមន៍រួមវាសនានៃលំហសាយប័រ"៕