ពេលថ្មីៗនេះ កម្មវិធីជំរំហ្វឹកហាត់ក្បាច់គុន ឡានឆាង-មេគង្គ បានបើកសម្ពោធជាផ្លូវការនៅទីក្រុងគុនមីង។ ក្នុងនាមជាព្រឹត្តិការណ៍ផ្លាស់ប្តូរក្បាច់គុនលើកដំបូងដែលធ្វើឡើងក្រោមក្របខណ្ឌនៃយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបង្កើតវេទិកាផ្លាស់ប្តូរក្បាច់គុនដែលមានកម្រិតខ្ពស់ និងជំនាញប៉ុណ្ណោះទេ ថែមទាំងបានជំរុញការតភ្ជាប់ក្រអៅបេះដូងប្រជាជន និងសមាហរណកម្មវប្បធម៌រវាងខេត្តយូណាន និងប្រទេសជិតខាង តាមរយៈការផ្លាស់ប្តូរក្បាច់គុនទៀតផង។
កម្មវិធីជំរំហ្វឹកហាត់មានរយៈពេល ៨ ថ្ងៃ ដោយបានអញ្ជើញកីឡាករកីឡាការិនីក្បាច់គុន និងគ្រូបង្វឹកជាង ១០០ នាក់ដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ឱ្យចូលរួមការផ្លាស់ប្តូរគ្នា។