កិច្ចសន្ទនារវាងអរិយធម៌នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥ បានប្រារព្ធធ្វើនៅក្រុងធានជីន

CRI, July 25, 2025
Size:

   នៅថ្ងៃទី ២៣ ខែកក្កដា កិច្ចសន្ទនារវាងអរិយធម៌នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥ ដែលសហការរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ទីភ្នាក់ងារបោះពុម្ពផ្សាយភាសារបរទេសចិននិងលេខាធិការដ្ឋានអង្គការសហប្រតិបត្តិការសៀងហៃបានប្រារព្ធធ្វើនៅក្រុងធានជីន ។

    ភ្ញៀវកិត្តិយសដែលមកពីរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃជាង ៣០០ រូបបានធ្វើការផ្លាស់ប្តូរមតិយោបល់និងពិគ្រោះពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមកនិងការជំរុញការតភ្ជាប់ដួងចិត្តប្រជាជនក្នុងចំណោមរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដើម្បីរួមគ្នាជំរុញការកសាងសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែជិតស្និទ្ធ