នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ២២ ខែកក្កដា លោក Guo Jiakun អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា គោលជំហររបស់ចិនលើបញ្ហាពន្ធគយ គឺ ជាប់លាប់និងជាក់លាក់រហូតមក ។ លោករំពឹងថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិនដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជំរុញឱ្យយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកដើរតួនាទីកាន់តែធំ ក៏ដូចជាបង្កើនគំនិតឯកភាពរួម កាត់បន្ថយការយល់ច្រឡំនិងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការប្រស្រ័យទាក់ទងនិងកិច្ចសន្ទនា ក្នុងន័យជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព រឹងមាំនិងនិរន្តរភាព ៕