ពិព័រណ៍វិទ្យុ ភាពយន្តនិងទូរទស្សន៍អន្តរជាតិក្រុងប៉េកាំងលើកទី៣២បានបើកធ្វើនៅក្រុងប៉េកាំង

CRI, July 24, 2025
Size:

ថ្ងៃទី២៣ខែកក្កដា ពិព័រណ៍វិទ្យុ ភាពយន្តនិងទូរទស្សន៍អន្តរជាតិក្រុងប៉េកាំងលើកទី៣២(BIRTV2025)ដែលណែនាំរៀបចំដោយអគ្គរដ្ឋបាលជាតិវិទ្យុនិងទូរទស្សន៍ចិននិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរៀបចំដោយក្រុមហ៊ុនផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសនិងសេដ្ឋកិច្ចអន្តរជាតិចិន(CBIC)បានបើកធ្វើនៅក្រុងប៉េកាំង រហូតដល់ថ្ងៃទី២៦ខែកក្កដា 

ពិព័រណ៍ BIRTV2025 បានទាក់ទាញសហគ្រាសជាង៥០០ដែលមកពីប្រទេសនិងតំបន់ចំនួនជាង២០លើទូទាំងពិភពលោក  ក្នុងនោះ សហគ្រាសឈានមុខក្នុងរបរមានចំនួនជាង១០០សហគ្រាស ដែលមានអត្រាលើសពី២០ភាគរយ  សហគ្រាសអន្តរជាតិមានចំនួនជាង២០០សហគ្រាស ដែលមានអត្រាលើសពី៤០ភាគរយ  សហគ្រាសដែលចូលរួមជាលើកដំបូងមានចំនួនជាង៧០សហគ្រាស ដែលមានអត្រាលើសពី១០ភាគរយ  បច្ចេកវិទ្យាថ្មី ផលិតផលថ្មីនិងកម្មវិធីប្រើប្រាស់ដែលបញ្ចេញជាលើកដំបូង និងតាំងបង្ហាញជាលើកដំបូងត្រូវជាជិត៨០ភាគរយ