កិច្ចប្រជុំកំពូលក្រុង Qingdao លើកទី ៦ នៃអ្នកដឹកនាំក្រុមហ៊ុនអន្តរប្រទេសបានបិទបញ្ចប់កាលពីថ្ងៃទី ២០ ខែកក្កដា ។ ភ្ញៀវកិត្តិយសចំនួន ៥៧០ នាក់ដែលមកពីប្រទេស និងតំបន់ចំនួន ៤៣ បានជួបជុំគ្នាដើម្បីពិភាក្សាអំពីបរិយាកាសនវានុវត្តន៍របស់ប្រទេសចិន និងចែករំលែកពីផែនការវិនិយោគនាពេលអនាគតនៅក្នុងប្រទេសចិន... ក្នុងការផ្តល់បទសម្ភាសន៍ជាមួយអ្នកដឹកនាំក្រុមហ៊ុនឆ្លងដែន បានធ្វើឱ្យយើងមានចំណាប់អារម្មណ៍ថា វិនិយោគិនបរទេសទាំងឡាយមានជំនឿចិត្តយ៉ាងមុតមាំចំពោះការវិនិយោគនៅក្នុងប្រទេសចិន។
លោក Yan Ci ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៃប្រទេសចិនបានថ្លែងថា យើងបានមើលឃើញពីការដែលប្រទេសចិនក្លាយជាប្រទេសពាណិជ្ជកម្ម និងមជ្ឈមណ្ឌលឧស្សាហកម្មកម្មន្តសាលដ៏ធំបំផុតលើពិភពលោក។ នេះក៏បាននាំមកនូវអត្ថប្រយោជន៍ដ៏សំខាន់ដល់ទ្វីបអឺរ៉ុបផងដែរ។ គ្មានអ្វីគួរឱ្យសង្ស័យទេ ខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនបាននាំមកនូវកម្លាំងបញ្ជាទិញបន្ថែមដល់អ្នកប្រើប្រាស់អឺរ៉ុប ដែលវាជារឿងល្អ។
លោក Xu Daquan ប្រធានក្រុមហ៊ុន Bosch China បានថ្លែងថា ឥឡូវនេះ ប្រទេសចិនជាមូលដ្ឋានផលិតកម្មដ៏សំខាន់បំផុតនៅពិភពលោក ព្រមទាំងបានដើរតួនាទីឈានមុខគេក្នុងការច្នៃប្រឌិតបច្ចេកវិទ្យា និងការអនុវត្តបច្ចេកវិទ្យាថ្មីៗផងដែរ។ ក្រុមហ៊ុន Bosch ស្ថិតនៅក្នុងទីផ្សារដ៏គួរឱ្យរំភើបមួយ ហើយសង្ឃឹមថានឹងត្រួសត្រាយទីផ្សារថ្មីជាមួយដៃគូសហការក្នុងស្រុកចិនឆ្លងតាមរយៈការប្រើប្រាស់សមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍរបស់យើងនៅក្នុងប្រទេសចិន ៕