ពេលថ្មីៗនេះ រថយន្តកាម៉្ញុងធុនធ្ងន់ដែលផលិតដោយប្រទេសចិនចំនួន ៥០ គ្រឿងត្រូវបាននាំចេញទៅកាន់ប្រទេសមីយ៉ាន់ម៉ាតាមរយៈ "ផ្លូវទឹកមាស" ឡានឆាង-មេគង្គ ក្រោយពីទទួលបានការពិនិត្យនៅកំពង់ផែគួនឡី ខេត្តយូណាន ប្រទេសចិន ។ កំពង់ផែគួនឡីគឺជាកំពង់ផែដំបូងសម្រាប់ប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសអាស៊ានផ្សេងៗទៀតចូលមកក្នុងប្រទេសចិនតាមដងទន្លេមេគង្គ។ ចាប់តាំងពីឆ្លងកាត់ការពិនិត្យថ្នាក់ជាតិនៅចុងឆ្នាំ ២០២៤ មក កំពង់ផែគួនឡីបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយពាណិជ្ជកម្មនាំចូល និងនាំចេញបន្តកើនឡើងឥតឈប់ឈរ។
តាមស្ថិតិពីស្ថាប័នគយបានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ បរិមាណទំនិញនាំចូល និងនាំចេញតាមកំពង់ផែគួនឡីមានចំនួន ១១១,២ ពាន់តោន និងមានតម្លៃទំនិញសរុបចំនួន ១៣៥២ លានយាន់ កើនឡើង ១១២,៣% និង ១៧៦,៧% រៀងខ្លួន បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ ក្នុងចំណោមនោះ តម្លៃនៃការនាំចេញរថយន្តកាម៉្ញុង រថយន្តដឹកទំនិញ ត្រាក់ទ័រ និងរថយន្តផ្សេងៗទៀតមានចំនួន ៣៨,៧៤ លានយាន់ កើនឡើង ៣០,៦%។